CAMBODIA
HOME ​​​| បាត់ដំបង | កំពង់ធំ | កែប | កោះកុង | កំពត | កណ្ដាល | កំពង់ចាម | កំពង់ឆ្នាំង | កំពង់ស្ពឺ | ក្រចេះ | មណ្ឌលគីរី | ឧត្ដរមានជ័យ | ពោធិ៍សាត់ | ប៉ៃលិន | បន្ទាយមានជ័យ | តាកែវ | ព្រះសីហនុ | ព្រៃវែង | ព្រះវិហារ | រតនះគិរី | ស្វាយរៀង | ស្ទឹងត្រែង | សៀមរាប | ត្បូងឃ្មុំ | ទីក្រុងភ្នំពេញ

Welcome To BanTeay MeanChey Province




សារមន្ទីរខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងឆ្នាំ២០០៤ នៅក្រុងសិរីសោភណ្ឌ ដើម្បីរក្សាទុក និងអភិរក្សវត្ថុបុរាណមានតម្លៃ ដូចជា រូបចម្លាក់ ភាជន៍ និងសម្ភារៈលោហៈ ពីសម័យបុរេប្រវត្តិសាស្ត្រដល់សម័យអង្គរ។ វត្ថុភាគច្រើនបានមកពីការកំណាយ បង្ក្រាបការលួចជីក និងការបរិច្ចាគ។ សារមន្ទីរធ្វើការអភិរក្ស រៀបចំ និងចុះបញ្ជីសារពើភណ្ឌ ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌។ បើកឱ្យចូលទស្សនាឥតគិតថ្លៃ ពីថ្ងៃចន្ទដល់សុក្រ (៨–១១ព្រឹក និង ២–៥ល្ងាច)។

ប្រាសាទ បន្ទាយឆ្មា កសា​ង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចន្លោះ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៩ ។ ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា ស្រី​ន្ទ​កុមារ និង​មេទ័ព​ទាំង​បួន ដែលមាន​ងារ​ជា «​អ្នក​ស​ញ្ជ​ត​» របស់​ព្រះអង្គ​ដែល​បាន​ពលី​ជី​វិ​ក្នុង​សមរភូមិ​ចម្បាំង​បង្ហូរឈាម​ជាមួយ​ចាម​នាពេលនោះ​។​សព្វថ្ងៃ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លះ ប៉ុន្តែ​នៅតែ​ស្រស់ស្អាត​ជាទី​គយគន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ខៀវស្រងាត់​ជាមួយនិង​ដើមឈើ​ធំៗ​។



ប្រាសាទបន្ទាយទ័ព ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីស្រុក និង ៦ គីឡូម៉ែត្រពីផ្លូវលេខ ៥៦។ ដើមកាល អ្នកស្រុកហៅថា «បន្ទាយទាប» ព្រោះមានកំពែងទាប ប៉ុន្តែក្រោយមកបានប្ដូរឈ្មោះជា «បន្ទាយទ័ព»។ ប្រាសាទនេះមិនមានសិលាចារឹក ប៉ុន្តែអ្នកស្រាវជ្រាវគិតថា ត្រូវបានកសាងនៅសម័យព្រះបាទជ័យវរ្ម័នទី៧ ក្នុងដើមសតវត្សទី១៣ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ រចនាសម្ព័ន្ធមានកំពែង៤ជាន់ រួមមានកំពែងដី និងថ្មបាយក្រៀម។ នៅកណ្ដាលមានប្រាង្គ៥ (មួយធំ និង៤តូចនៅជុំវិញ) ភ្ជាប់គ្នាដោយរោងទង។ ប្រាសាទកសាងដោយថ្មយកមកពីប្រាសាទចាស់ និងមានកម្ពស់ប្រហែល ៣៥ ម៉ែត្រ។ បច្ចុប្បន្ន នៅសល់ផ្នែកខ្លះដូចជា ធ្នឹម និងពិដានឈើមានក្បាច់លម្អ ប៉ុន្តែខូចខាតខ្លះក្រោយព្រឹត្តិការណ៍ឆ្នាំ ១៩៩៧។

Video