CAMBODIA
HOME ​​​| បាត់ដំបង | កំពង់ធំ | កែប | កោះកុង | កំពត | កណ្ដាល | កំពង់ចាម | កំពង់ឆ្នាំង | កំពង់ស្ពឺ | ក្រចេះ | មណ្ឌលគីរី | ឧត្ដរមានជ័យ | ពោធិ៍សាត់ | ប៉ៃលិន | បន្ទាយមានជ័យ | តាកែវ | ព្រះសីហនុ | ព្រៃវែង | ព្រះវិហារ | រតនះគិរី | ស្វាយរៀង | ស្ទឹងត្រែង | សៀមរាប | ត្បូងឃ្មុំ | ទីក្រុងភ្នំពេញ

Welcome To Battambang Province



ប្រាសាទភ្នំបាណន់ គឺជាបុរាណដ្ឋានវប្បធម៌ និងធម្មជាតិ មានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគខាងត្បូងពីទីរួមខេត្តបាត់ដំបង ។ តាមរយះរឿងព្រេងនិទាន​​​ រឿងនេះនិយាយអំពី នាងរំសាយសក់ កូនស្រីសេដ្ឋីម្នាក់ដែលឈឺយូរ ហើយតាបសតាគ្រាមព្យាបាលឲ្យជា បន្ទាប់មកនាងក្លាយជាភរិយារបស់គាត់។ តាបសបង្រៀននាងមន្តអាគម ហើយរស់នៅរូងភ្នំប្រទឹកជិតភ្នំបាណន់។ ក្រោយមក ព្រះរាជកុមារ ចៅរាជកុល មករៀនមន្តពីតាបស ប៉ុន្តែបានលួចស្រឡាញ់នាងរំសាយសក់ ហើយនាងក៏ស្រឡាញ់វិញ។ ពេលតាបសអវត្តមាន ពួកគេចាកចេញជាមួយគ្នា។ តាបសខឹងហៅខ្យល់ព្យុះ ប៉ុន្តែនាងប្រើមន្តការពារ បានសុវត្ថិភាព ហើយតាបសស្លាប់ដោយទុក្ខចិត្ត។ ក្រោយមក មានបញ្ហាជាមួយប្រពន្ធដើមរបស់ចៅរាជកុល ដែលប្រើក្រពើរារាំងគាត់។ នាងរំសាយសក់បានបន់ស្រន់ដល់ទេវតាភ្នំឲ្យជួយប្ដី ហើយសន្យាថ្វាយភ្នំ។ បន្ទាប់ពីបានសុវត្ថិភាព គេហៅភ្នំនោះថា “ភ្នំបំណន់” ហើយបម្លែងជា “ភ្នំបាណន់”។ រឿងនេះក៏ពន្យល់ពីប្រពៃណីបួងសួងនៅភ្នំបាណន់ក្នុងពេលចូលឆ្នាំ ដែលអ្នកស្រុកធ្វើដើម្បីសុំសុខសាន្ត និងជៀសវាងគ្រោះថ្នាក់។



សម្រាប់អ្នកដែលធ្លាប់ទៅខេត្តបាត់ដំបង ប្រាកដជាបានស្គាល់ហើយអំពី រមណីយដ្ឋានកែច្នៃមួយកន្លែងដែលមានឈ្មោះថា "ឡូរីបាត់ដំបង" ឬក៏គេច្រើនហៅថា "ឡូរី ជើងភ្នំបាណន់" ដែលជា​ រមណីយដ្ឋានស្ថិតនៅក្នុងប្រភេទទេសចរណ៍បែបកែច្នៃ ឬរមណីយដ្ឋានកែច្នៃថ្មីមួយប្រចាំខេត្តបាត់ដំបងតែម្តង ដែលអ្នកទេសចរមិនថាក្នុងស្រុក ឬក្រៅប្រទេសឡើយ មិនដែលរំលងឡើង ពេលបានទៅដល់ខេត្តបាត់ដំបង។



ភូមិសំណាញ់ គឺជាតំបន់មួយមានទេសភាពស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់ ស្ថិតនៅជិតតំបន់ភ្នំសំពៅ ដែលល្បីល្បាញផ្នែកទេសចរណ៍។ ទីនេះមានការរៀបចំដែនដីយ៉ាងមានរបៀប រួមបញ្ចូលទាំងស្ថាបត្យកម្មបែបខ្មែរ និងការអភិវឌ្ឍន៍បែបទំនើប ធ្វើឲ្យក្លាយជាកន្លែងរស់នៅ និងទស្សនាដែលគួរឱ្យចាប់អារម្មណ៍។ ភូមិនេះក៏បង្ហាញពីការរស់នៅរបស់ប្រជាជនជនបទ ដែលនៅតែរក្សាប្រពៃណី វប្បធម៌ និងរចនាបទសំណង់ខ្មែរ បានយ៉ាងល្អ។ ជាមួយនឹងធម្មជាតិបៃតង និងខ្យល់បរិសុទ្ធ ភូមិសំណាញ់កំពុងក្លាយជាតំបន់ទាក់ទាញសម្រាប់អ្នកទេសចរ និងអ្នកស្វែងរកភាពស្ងប់ស្ងាត់ពីជីវិតទីក្រុង។

Video